————————————

នៅថ្ងៃអង្គារ​ ១រោច​ ខែផល្គុន​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ​ និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីសំណេះសំណាល​និងជូនLearning Agreement ដល់និស្សិតថៃចំនួន៣រូប ដែលបានបញ្ចប់ការសិក្សាតាមរយ:ការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង លើជំនាញអក្សរសាស្ដ្រខ្មែរ រយៈពេល១ឆមាស ក្រោមអធិបតីភាពលោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ​​នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្មវិធីនៃការផ្លាស់ប្តូរការសិក្សានេះ ពិតជាមានសារសំខាន់ដូចជា៖​

១)ការផ្លាស់ប្តូរបទពិសោធនៃការរៀនតាមកម្មវិធីសិក្សារវាងសាកលវិទ្យាល័យទាំងពីរ

២)ពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ភាសាខ្មែរជាក់ស្តែង

៣)បានរៀនសូត្រពីវប្បធម៌និងការរស់នៅ

៤)មានទំនាក់ទំនងល្អសម្រាប់បន្តទៅថ្ងៃអនាគត(តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សា)។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *