———————————————

នៅរសៀលថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគ្គសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកជំទាវ។ លោកស្រី ចាន់ សុខា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានឡើងអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣។ នៅក្នុងពិធីអបអរសាទរនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើការសំណេះសំណាលជាមួយមន្រ្តី អ្នកគ្រូ និងបុគ្គលិកជានារីចំនួន៩៧រូប និងបានឧបត្តម្ភក្នុងម្នាក់ ១០០,០០០រៀល (មួយសែនរៀល) ផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *