———————————-

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាគារពិសោធន៍វិទ្យាសាស្រ្ត STEM និងអាគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាល អូរសណ្តាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវត្តមានថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង។ អាគារពិសោធន៍ទាំងពីរនេះ គឺជាសមិទ្ធផលថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ ដែលអាគារទាំងពីរនេះ នឹងបំពាក់នូវឧបករណ៍ពិសោធន៍ និងឧបករណ៍បច្ចេកទេសទំនើបៗសម្រាប់បម្រើដល់ការរៀន និងបង្រៀន ក៏ដូចជាស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ និងនិស្សិតផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *