(បាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៦៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលជួបពិភាក្សាការងារជាមួយលោកស្រីElodie Wynar អនុព័ន្ធភាសាបារំាងនៃស្ថានទូតសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា លោកMurat Yildizoglu អ្នកជំនាញឯកទេស និងទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន លោកស្រីអ៊ុក កែវនេត្រា ជំនួយការសេវាកម្មសហប្រតិបត្តការវប្បធម៌នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងលោក Alexis Charpenet នាយកវិទ្យាស្ថានភាសាបារាំងប្រចំាខេត្តបាត់ដំបង។ កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើស្ថានភាពបច្ចុប្បន្ននៃសកម្មភាពបណ្តុះបណ្តាលភាសាបារាំងកម្រិតបរិញ្ញាបត្រ និងសកម្មភាពសហប្រតិបត្តិការមួយចំនួនទៀតដើម្បីលើកកម្ពស់គុណភាពរៀន បង្រៀន និងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ភាគីខាងស្ថានទូតបារាំងបានសន្យាបន្តជួយគាំទ្រសកម្មភាពបង្រៀនភាសាបារំាង និងស្វះស្វែងរកគ្រូបង្រៀនស្ម័គ្រចិត្ត ឬនិស្សិតកម្មសិក្សាការីបារាំងមកបង្រៀននៅសាកលវិទ្យាល័យជាតិបាត់ដំបង។ គួររំលឹកដែរថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យជាតិបាត់ដំបងជាសមាជិករងនៅក្នុងភ្នាក់ងារឧត្តមសិក្សានៃបណ្តាសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: National University Of Battambang – NUBB
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube:
– Website: www.nubb.edu.kh