——————————

នៅព្រឹកថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គតម្រង់ទិសដល់និស្សិតជំនាន់ទី១៩ថ្មី ចូលរៀនលើកទី១ វេនចន្ទ-សុក្រ (ក្រុមទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងវគ្គតម្រង់ទិសនេះ សាកលវិទ្យាល័យបានរៀបចំបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ និងបានរៀបចំបទបង្ហាញពីគ្រប់អង្គភាពបណ្តុះបណ្តាលទាំងអស់ជូនដល់និស្សិតផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *