——————————–
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ចៃ ឡូ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបាត់ដំបង។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណងសំខាន់ៗរួមមាន៖
១.ផ្តល់ឱកាសហាត់ការដល់និស្សិតតាមបណ្តាក្រុមហ៊ុន សហគ្រាសនានាដែលជាសមាជិករបស់សមាគម
២.ផ្តល់ឱកាសដល់ការសិក្សាស្រាវជ្រាវលើប្រធានបទសំខាន់ៗតាមបណ្តាក្រុមហ៊ុន សហគ្រាសដែលជាសមាជិករបស់សមាគម
៣.ផ្តល់ឱកាសការងារដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង
៤.សហការរៀបចំវគ្គបណ្តុះបណ្តាល និងជាវាគ្មិនបណ្តុះបណ្តាលនានា
៥.សហការវិនិយោគ លើគម្រោងស្រាវជ្រាវ និងគម្រោងអាជីវកម្ម នានា