នៅរសៀលថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំ២០២៣ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីការប្រើប្រាស់ក្នុងបន្ទប់ Virtual Classroom, ប្រព័ន្ធឆែកមើលពិន្ទុ, ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ, ប្រព័ន្ធសិក្សាតាមអនឡាញ(LMS), ប្រព័ន្ធគ្រប់គ្រងលើបណ្តាល័យ(E-Library) និង Mobile Apps របស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដល់អង្គភាពបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ មន្ត្រី និងបុគ្គលិក។ ការរៀបចំកម្មវិធីពិធីបណ្តុះបណ្តាលនេះ គឺមានគោលបំណងបង្ហាញ ដើម្បីអោយគ្រប់អង្គភាពទាំងអស់ ព្រមទាំងលោកគ្រូអ្នកគ្រូអាចប្រើប្រាស់លើប្រព័ន្ធទាំងអស់ដែលសាកលវិទ្យាល័យកំពុងធ្វើទំនើបកម្មប្ប្រព័ន្ធគ្រប់គ្រងនិងសេវាសិក្សាឱ្យមានភាពងាយស្រួល និងការគ្រប់គ្រងទិន្នន័យផ្សេងៗព្រមទាំងការបណ្តុះបណ្តាលនានាតាមប្រព័ន្ធអនឡាញផងដែរ ។ ជាពិសេសដើម្បីផ្សព្វផ្សាយបន្តដល់និស្សិតអំពីទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាក្នុងសាកលវិទ្យាល័យដល់និស្សិត ក៏ដូចជាទទួលព័ត៌មានទាន់ពេលវេលា និងអត្ថប្រយោជន៍ផ្សេងទៀតពីបច្ចេកវិទ្យាទាំងនេះ។
វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីការប្រើប្រាស់បច្ចេកវិទ្យារបស់សាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែកុម្ភៈ 7, 2023