———————————
នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គតម្រង់ទិសដល់និស្សិតជំនាន់ទី១៩ថ្មី ចូលរៀនលើកទី១ វេនសៅរ៍-អាទិត្យ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងវគ្គតម្រង់ទិសនេះ សាកលវិទ្យាល័យបានរៀបចំបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ និងបានរៀបចំបទបង្ហាញពីគ្រប់អង្គភាពបណ្តុះបណ្តាលទាំងអស់ជូនដល់និស្សិតផងដែរ។