នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ Duksung Women’s University សាធារណៈរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការ វិស័យសិក្សាធិការ ការស្រាវជ្រាវ និងផ្លាស់ប្តូរការសិក្សារវាងសាកលវិទ្យាល័យទាំងពីរ។ គោលបំណងចម្បងនៃការចុះអនុសារណៈនៃការយោគយល់នេះ គឺដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើតដេប៉ាតឺម៉ង់ពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (International Trade And Supply Chain Management) ក្រោមមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង រួមទាំងថ្នាក់ដឹកនាំចំណុះសាកលវិទ្យាល័យ និងបណ្ឌិត Gunhee kim ជាPresident នៃសាកលវិទ្យាល័យ Duksung Women’s University សាធារណៈរដ្ឋកូរ៉េ និងថ្នាក់ដឹកនាំ។



