នៅរសៀលថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអនុញ្ញាតអោយតំណាងក្រុមហ៊ុន សុីភី (CP) កម្ពុជា ចូលជួបសំណេះសំណាល ធ្វើបទបង្ហាញ និងពិភាក្សាលើខ្លឹមសារនៃអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយក្រុមហ៊ុន សុីភី (CP) កម្ពុជា ដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ។ អនុស្សរណៈយោគយល់នេះផ្តោតសំខាន់លើការបណ្តុះបណ្តាល ស្រាវជ្រាវ ឱកាសហាត់ការ និងឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *