នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមកិច្ចសហការប្រតិបត្តិការជាមួយគម្រោង GIZ-SAUP ដែលគាំទ្រក្នុងការបង្កើតថ្នាក់បរិញ្ញាបត្រ ជំនាញ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ បានរៀបចំកម្មវិធីពិព័រណ៍ស្តីពី សន្តិភាព ​និងការអភិវឌ្ឍប្រកបដោយចីរភាព (Peace Fair) ប្រចាំឆ្នាំ ២០២៣។ ការរៀបចំកម្មវិធីពិព័រណ៍នេះ គឺមានគោលបំណងបង្ហាញសកម្មភាពគម្រោង សមិទ្ធិផលការងារដៃគូពាក់ព័ន្ធរបស់គម្រោង វិធីសាស្រ្តជំរុញកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ លើកកម្ពស់ភាពចម្រុះ​ និងបរិយាបន្ន និងការផ្សាភ្ជាប់រវាងសាកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ជាមួយនិស្សិត និងសហគមន៍។ កម្មវិធីពិព័រណ៍ ក៏បានបង្ហាញពីទ្រឹស្តី លទ្ធផលស្រាវជ្រាវ ការអនុវត្តជាក់ស្តែងរបស់ស្ថាប័ន​ និងអង្គការដៃគូ គំនិតផ្តួចផ្តើមរបស់និស្សិត និងសហគមន៍ វីដេអូឯកសារអប់រំ ការសម្តែងសិល្បៈ និងការតាំងពិព័ណ៍កម្មវិធីសិក្សា និងសកម្មភាពរបស់ស្ថាប័នដៃគូរបស់គម្រោង និងកម្មវិធីបរិញ្ញបត្រសន្តិភាព​ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សាកលវិទ្យាល័យជាតិបាត់ដំបង ជម្រុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍ និងសកម្មភាពបន្ថែមលើការបង្រៀន និងរៀននៅក្នុងថ្នាក់។ កម្មវិធីពិព័រណ៍មានការចូលរួមពីស្ថាប័នដៃគូ និង សិស្ស និស្សិត ប្រមាណ ៥០០នាក់។ សូមអរគុណ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *