នៅរសៀលថ្ងៃអង្គារ៍ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយកម្មវិធីអាហារូបករណ៍ Australia Awards នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា រៀបចំបទបង្ហាញផ្សព្វផ្សាយ ចែករំលែក ព័ត៌មាន និងបែបបទនានាក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ដល់និស្សិត បុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីបុគ្គលិក មន្ត្រីមកពីស្ថានប័នផ្សេងៗក្នុងខេត្តបាត់ដំបងផងដែរ។ បទបង្ហាញនេះដឹកនាំដោយលោក Michael Sadlon ប្រធានគម្រោងអាហារូបករណ៍ ព្រមទាំងក្រុមការងារអាហារូបករណ៍ Australia Awards។ ជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានផ្តល់អាហារូបករណ៍ ដល់មន្ត្រីរាជការ បុគ្គលិក អង្គការ ឯកជន និងនិស្សិត ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី។
ការធ្វើបទបង្ហាញពីអាហារូបករណ៍ Australia Awards
ផ្សាយនៅ ខែមករា 17, 2023