មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានសហការជាមួយគម្រោងBALANCE ដែលជាគម្រោងកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពស្ថាប័នដែលផ្តល់មូលនិធិដោយកម្មវិធី Erasmus+ នៃសហភាពអឺរ៉ុប ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកៀរគរមូលនិធិសម្រាប់ទ្រទ្រង់សាកលវិទ្យាល័យ FUNDRAISING TRAINING ) តាមរយៈប្រព័ន្ធអនឡាញ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាល័យធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីនេះផ្តោតសំខាន់ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលសិក្ខាកាម អំពីការប្រើប្រាស់វិធីសាស្ត្រកៀរគរមូលនិធិសម្រាប់ទ្រទ្រង់គ្រឹះស្ថានឧត្តមសិក្សា។
លោកបណ្ឌិត សំ រ៉ានី ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាអ្នកសម្របសម្រួលគម្រោងបានធ្វើបទបង្ហាញលើប្រធានបទ៖ «Impact Evaluation of Higher Education»។
កញ្ញា Olga Bloshchinska ជាអ្នកសម្របសម្រួលគម្រោងBALANCE នៃសាកលវិទ្យាល័យAlicante ក៏បានធ្វើបទបង្ហាញ ដោយបានផ្តោតទៅលើប្រធានបទ៖ «Fund Raising Training and How to Apply for European Project»។ លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងនិស្សិត របស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានចូលរួមផងដែរ។


