……………………………………………………
ថ្ងៃសោរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំការតម្រង់ទិសការងារស្របនឹងជំនាញជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ នាឱកាសនេះ ឯកឧត្តមសាកលវិទ្យាធិការ បានសម្តែងនូវការគាំទ្រជានិច្ច រាល់វគ្គតម្រង់ទិស និងសកម្មភាពបណ្តុះបណ្តាលនានាដែលជាប្រយោជន៍ដល់ការអភិវឌ្ឍសមត្ថភាពដល់និស្សិត ឱ្យក្លាយជាបុគ្គល មានសមត្ថភាពពេញលេញសម្រាប់ការងារនាពេលអនាគត។
កម្មវិធីនេះមានចូលរួមពីនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងចំនួនជាង១២០នាក់ និងវាគ្មិនមកពីមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង សមាគមអតីតនិស្សិត អតីតនិស្សិត និងក្រុមហ៊ុនNTC ក្រោមប្រធានបទចំនួន៤៖
១.លទ្ធផលសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង
២.ការតម្រង់ទិសការងារស្របនឹងជំនាញ
៣. ការចែករំលែកបទពិសោធន៍ស្តីពីការជ្រើសរើសការងារស្របនឹងជំនាញ
៤.ការណែនាំអំពីគន្លឹះនៃការស្វែងរកការងារតាមរយៈមជ្ឈមណ្ឌលការងារ
៥.ការបង្ហាញអំពីតម្រូវការការងាររបស់ក្រុមហ៊ុនNTC ។