មជ្ឈមណ្ឌលឯកសារនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលសៀវភៅអំណោយចំនួន៦ក្បាល
នាព្រឹកថ្ងៃព្រហស្បតិ៍៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលសៀវភៅចំនួន២ក្បាល ជាអំណោយរបស់លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមន៍អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបានទទួលសៀវភៅចំនួន៤ក្បាល ជាអំណោយរបស់លោកឪពុក In- gun Kang, SJ តាមរយៈលោកបណ្ឌិត សំ រ៉ានីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង។