—————————

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាព កំណែទម្រង់រយៈពេល១ឆ្នាំ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានគណៈកម្មការកំណែទម្រង់ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ។ នៅក្នុងពិធីនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារកំណែទម្រង់រយៈពេល១ឆ្នាំ ជូនដល់ឯកឧត្តម ប្រធានគណៈអធិបតីផងដែរ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ប្រធានគណៈអធិបតីបានកោតសរសើរចំពោះលទ្ធផលនានាដែលសាកលវិទ្យាល័យជាតិបាត់ដំបងសម្រេចបាន ដែលបានធ្វើអោយសាកលវិទ្យាល័យកាន់តែមានកេរ្តិ៍ឈ្មោះ ការរីកចម្រើន និងទទួលបានការជឿទុកចិត្តពីសំណាក់និស្សិត និងអាណាព្យាបាលនិស្សិតលើសេវាកម្ម និងគុណភាពសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *