សាកលវិទ្យាល័យជាតិបាត់ដំបងចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យរ៉ាចាផាត់ពេជប៊ុន ប្រទេសថៃ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបងចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យរ៉ាចាផាត់ពេជប៊ុន ប្រទេសថៃ លើកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ ការស្រាវជ្រាវ និងផ្លាស់ប្តូរការសិក្សារវាងសាកលវិទ្យាល័យទាំងពីរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង រួមទាំងថ្នាក់ដឹកនាំចំណុះសាកលវិទ្យាល័យ និងលោកបណ្ឌិត Nikom Yokanya សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យរ៉ាចាផាត់ពេជប៊ុន និងថ្នាក់ដឹកនាំ។



