——————————

ដើម្បីលើកស្ទួយវិស័យកីឡាជាតិ សាកលវិទ្យាល័យជាតិបាត់ដំបងបានអនុញ្ញាតអោយមានការប្រើប្រាស់នូវទីលានបាល់ទាត់ស្តង់ដារបស់ខ្លួន ដោយបច្ចុប្បន្ននេះទីលាននេះត្រូវបានបម្រើសម្រាប់ការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ។ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស.ស.យ.ក.ខេត្តបាត់ដំបង បានដំណើរការបើកព្រឹត្តការណ៍ ការប្រកួតពានរង្វាន់សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង នៅក្នុងកីឡដ្ឋាន សាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានកីឡាករ ចូលរួមចំនួន៨៥០នាក់ សូមបញ្ជាក់ថា ឆ្នាំ២០២២ នេះ ស.ស.យ.ក.ខេត្តបាត់ដំបង បានរៀបចំការប្រកួតកីឡា ចំនួន៣ប្រភេទ រួមមាន កីឡាបាល់ទាត់ កីឡាវាយសី និងកីឡាប៉េតង់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *