—————————

ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការ ជាមួយគណៈវិស្វករកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” ជូនដល់ មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រី បុគ្គលិក គ្រូបង្រៀន និស្សិតដែលកំពុងសិក្សាលើជំនាញ វិស្វកម្មសំណង់ស៊ីវិល និងបច្ចេកវិទ្យាព័ត៌មាននៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និង ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបង។ នាក្នុងឱកាសនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការបានថ្លែងសុន្ទរកថាស្វាគមន៍ និងបើកការរៀបចំសិក្ខាដ៏មានអត្ថប្រយោជន៍សម្រាប់វិស្វករដែលត្រូវមានកាតព្វកិច្ចចុះបញ្ជី និងបានលើកឡើងអំពីវឌ្ឍនៈភាពនៃការបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង កន្លងមក និងក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជាក៏បានលើកឡើងពីប្រវត្តិនៃការបង្កើតគណៈវិស្វករកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្រ្ត ៤ចំណុចច្បាស់លាស់ របស់គណៈវិស្វករ មានដូចជា៖

១ – ផ្សព្វផ្សាយ និងចុះបញ្ជីវិស្វករដែលមានបំណង និងកំពុងប្រកបវិជ្ជាជិវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

២ – អភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈ

៣- ការពារ និងផ្តល់ឱកាសឱ្យមានការងារជូនដល់វិស្វករជាតិ។

៤- វាយតម្លៃ និងបញ្ជូនវិស្វករអាជីពជាតិ ឱ្យទទួលបានគោរម្យងារជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។

ទាំងនេះគឺជាកម្មវត្ថុដ៏សំខាន់ របស់គណៈវិស្វករកម្ពុជា ដែលត្រូវខិតខំពុះពារធ្វើឱ្យបានសម្រេចតាមដំណាក់កាលនីមួយៗ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *