————————————-

នៅព្រឹកថ្ងៃពុធ ២កើត ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការផ្តល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍលើវិស័យសិក្សា អប់រំ និងស្រាវជ្រាវក្នុងទម្រង់ដូចខាងក្រោម៖

(ក) ការផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក

(ខ) ការផ្លាស់ប្តូរនិស្សិត សិក្ខាកាម និងកម្មសិក្សាការី

(គ) ការអនុវត្តគម្រោងសហប្រតិបត្តិការស្រាវជ្រាវរួម

(ឃ) ការចូលរួម និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា

(ង) ការផ្លាស់ប្តូរព័ត៌មាន និងសម្ភារៈបរិក្ខារផ្នែកសិក្សាអប់រំផ្សេងៗ

(ច) ការសហការបណ្តុះបណ្តាលរួមគ្នា

(ឆ) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងទៀតតាមការឯកភាពគ្នា។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងសុន្ទរកថាស្វាគមន៍ និងមតិសំណេះសំណាលជាមួយប្រតិភូបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គពិធីផងដែរ។ នៅក្នុងនោះ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានប្តេជ្ញា និងគាំទ្រដល់សាកលវិទ្យាល័យជាតិបាត់ដំបង តាមរយៈសកម្មភាពនានាដែលមានចែងក្នុងអនុស្សរណៈ ព្រមទាំងនឹងរៀបចំទស្សនកិច្ចនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងក្រុមហ៊ុនដែលជាដៃគូនានានៅទីក្រុងភ្នំពេញសម្រាប់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ របស់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Cambodia Academy of Digital Technology – CADT

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *