នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ការិយាល័យកិច្ចការនិស្សិត និងការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ៖ « ឥរិយាបថក្នុងការបំពេញការងារ និង ការតាក់តែងនិងរៀបចំលិខិតរដ្ឋបាល» ដល់និស្សិតហាត់ការ និងនិស្សិតស្ម័គ្រចិត្តចំនួន៩០រូប នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ នាឱកាសនេះ ឯកឧត្តម សាកលវិទ្យាធិការ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលត្រូវធ្វើជាប្រចាំសម្រាប់អ្នកធ្វើការ ដែលជាគន្លឹះសម្រាប់ភាពជោគជ័យក្នុងការងារ ។ ការបណ្តុះបណ្តាលនេះ ជាការកសាងសមត្ថភាពនិស្សិតហាត់ការនិងនិស្សិតស្ម័គ្រចិត្តឱ្យបំពេញការងារបានល្អ នាពេលបច្ចុប្បន្ន និង សម្រាប់អាជីពការងារក្នុងនាមជាអ្នករដ្ឋបាល អ្នកគ្រប់គ្រង និងអ្នកដឹកនាំ នាពេលអនាគត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *