………………………………

នៅរសៀលថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោក ទេព នាវា សាលកវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួបសំណេះសំណាល និងពិភាក្សាជាមួយប្រតិភូនៃស្ថានទូតបារាំងប្រចាំកម្ពុជា លោក ព្យែរ វ៉ាំងសង់ (Pierre VINCENT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ និងលោកស្រី អេឡូឌី វីណា (Elodie WYNAR) អនុព័ន្ធសហប្រតិបត្តិការភាសាបារាំង នៃស្ថានទូបារាំងប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការ គម្រោងនានា និងវឌ្ឍនភាពនៃវិស័យហ្រ្វង់កូហ្វូននៃដេប៉ាតឺម៉ង់ចិត្តវិទ្យា និងដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ តាមរយៈកិច្ចពិភាក្សានេះ ដ៏មានសារសំខាន់នេះ លោក ព្យែរ វ៉ាំងសង់ (Pierre VINCENT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌នៃនៃស្ថានទូបារាំងប្រចាំកម្ពុជា បានធ្វើការស្ងើចសរសើរនូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យហ្រ្វង់កូហ្វូនរបស់ថ្នាក់ដឹកនាំនៃសកលវិទ្យាជាតិបាត់ដំបង ហើយលោក និងសហការីទាំងអស់ នឹងជួយជ្រុមជ្រែងនិងបន្តគាំទ្រឱ្យបានពេញទំហឹងទៅលើបរិញ្ញាបត្រហ្រ្វង់កូហ្វូនទាំងពីរនេះ ឱ្យដំណើរការទៅរលូន និងប្របកដោយភាពជោគជ័យត្រជះត្រចង់ និងដើម្បីការអភិវឌ្ឍន៍ និងបន្តនិរន្តរភាពវិស័យហ្រ្វង់កូហ្វូននេះ ឱ្យបានយូរអង្វែង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *