——————

សាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទបៃតងក្រោប្រធានបទ «ការបញ្ចូលគំនិតអភិវឌ្ឍបៃតងក្នុងការអប់រំឧត្តមសិក្សានៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានអ្នកចូលរួមចំនួន៩០រូប មកពីបណ្តាស្ថាប័នជាតិ និងអន្តរជាតិ។ សន្និសីទនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍបៃតងនៅកម្ពុជា និងជម្រុញកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការថ្នាក់ក្រោមជាតិជាដើម។ សន្និសីទនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២២។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *