នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូមន្រ្តីវាយតម្លៃនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្នុងបេសកកម្មចុះវាយតម្លៃទទួលស្គាល់គុណភាពអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ស្ថិតក្រោមកម្មវីធីកំណែទម្រង់ និងផែនការយុទ្ធសាស្រ្ត១០ឆ្នាំរបស់ខ្លួន សាកលវិទ្យាល័យជាតិបាត់ដំបងបានខិតខំកែលម្អកម្មវិធីសិក្សាដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្ត និងទីផ្សារការងាររបស់និស្សិតនាពេលបច្ចុប្បន្ន និងអនាគតក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *