——————————-
ក្រុងសៀមរាប៖ នាថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលា ស្ដីពី ៖ “ការវាយតម្លៃកម្មវិធីអប់រំដើម្បីបំពេញស្តង់ដាគុណភាពអប្បបរមា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។នៅក្នុងនោះដែរ កម្មវិធីអប់រំចំនួន៥ ត្រូវបានយកមកអនុវត្ត និងសរសេរជារបាយការណ៍ស្វ័យវាយតម្លៃគុណភាពសេវា។ សិក្ខាសាលានេះស្ថិតក្រោមក្របខណ្ឌនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។