———————

នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ មន្រ្តីផ្នែកធនធានមនុស្សនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា សហការជាមួយការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈនៃសាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី៖“ឱកាសការងារ និងហាត់ការនៅក្នុងស្ថានទូតអាមេរិក” ដែលសិក្ខាសានេះ ត្រូវបានធ្វើបទបង្ហាញដោយ លោក Michael R. Rittley មន្រ្តីផ្នែកធនធានមនុស្សនៃស្ថានទូតសហរដ្ឋអាមេរិក និងសហការី។ គោលបំណងនេះសិក្ខាសាលានេះគឺដើម្បីផ្តល់នូវព័ត៌មានទូទៅ របៀបដាក់ពាក្យចូលបម្រើការងារ និងហាត់ការ និងការត្រៀមខ្លួនដើម្បីចាប់យកឱកាសការងារ និងហាត់ការនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *