———————————–

[English below]

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមកិច្ចសម្របសម្រួលដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយមជ្ឈមណ្ឌល BLUM សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ើកខេលី សហរដ្ឋអាមេរិក លើគម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថលរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID Digital Workforce Development Project) ដែលគម្រោងនេះនឹងពង្រឹងសមត្ថភាពបុគ្គលិក និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងលើវិស័យបច្ចេកវិទ្យាព័ត៌មាន តាមរយៈការបណ្តុះបណ្តាលនានា ព្រមទាំងនាំយកឱកាសការងារ និងហាត់ការ និងអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកជូនដល់និស្សិតបច្ចេកវិទ្យាព័ត៌មានផងដែរ។ អនុស្សរណៈនេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោង USAID Digital Workforce Development Project ដែលមាន ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកបណ្ឌិត Omar Romero-Hernandez នាយកគម្រោង តំណាងមជ្ឈមណ្ឌល BLUM សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ើកខេលី សហរដ្ឋអាមេរិក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។