——————————-

ក្រុងសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលា៖ “ការពិគ្រោះយោបល់លើការកែលម្អកម្មវិធីអប់រំ ជំនាញសាកវប្បកម្ម (Horticulture)” ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន ។ ការកែលម្អកម្មវិធីអប់រំ ជំនាញសាកវប្បកម្មនេះ ប្រព្រឹត្តិឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយសាកលវិទ្យាល័យផេនស៊ីវេនញ៉ា សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ សិក្ខាមចូលរួមក្នុងសិក្ខាសាលានេះរួមមាន តំណាងស្ថាប័នពាក់ព័ន្ធដូចជា សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរ អង្គការមិនមែនរដ្ឋាពិបាល ក្រុមហ៊ុន និងសហគ្រាសផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *