នៅថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធី សិក្ខាសាលាដើម្បីបង្កើនសមត្ថភាពគ្រូបង្រៀនភាសាអង់គ្លេសប្រចាំឆ្នាំលើកទី៣ (The 3rd Annual AdCam Battambang) ក្រោមប្រធានបទ “Interactive English Language Teaching Methods” ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនភាសាអង់គ្លេសដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋ-ឯកជន និងអង្គការនានាក្នុងខេត្តបាត់ដំបង។ សិក្ខាសាលានេះទទួលបានការឧបត្ថម្ភគាំទ្រផ្នែកថវិកាពីសំណាក់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *