——————————

នៅព្រឹកថ្ងៃព្រហស្បត្តិ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ទេព នាវា សាកលវិទ្យាធិការង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី៖ “វិធីសាស្ត្របង្រៀនដោយផ្អែកលើការដោះស្រាយបញ្ហា (Problem Based Learning)” ដែលវគ្កបណ្តុបណ្តាលនេះត្រូវបានធ្វើឡើងដោយវាគ្មិនកិត្តិយស សាស្រ្តាចារ្យបណ្ឌិត អ៊ីកណាស៊ី រ៉ូឌ្រីហ្គ្រេ រ៉ូដា( Prof. Dr. Ignasi Rodriguez-Roda) ប្រធានគម្រោង Erasmus+ INOWASIA និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យជីរ៉ូណា (University of Girona) ប្រទេសអេស្បាញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកម្ពស់ និងអភិវឌ្ឍ វិធីសាស្ត្រក្នុងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូរបស់សាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពនៃការអប់រំក្នុងថ្នាក់ឧត្តមសិក្សា។ គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃគម្រោងកសាងសមត្ថភាពErasmus+ INOWASIA។

នៅបញ្ចប់នៃវគ្គបណ្តុះបណ្តាល ឯកឧត្តមសាកលវិទ្យាធិការ បានចូលរួមប្រគល់វិញ្ញាបនបត្រជូនលោកគ្រូ អ្នកគ្រូដែឡបានចូលរួមទាំងអស់ និងបិទកម្មវិធី។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *