_____________________________________________
កាលពីរសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីប្រកួតប្រជែងសមត្ថភាព “គំនិតខ្ញុំ” ដើម្បីអោយនិស្សិតមានឱកាសបញ្ចេញសមត្ថភាព ចំណេះដឹង និងភាពក្លាហាន។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលោក-លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។