នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក​បណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល លើប្រធានបទស្តីពី៖«មូលដ្ឋានបុរាណលេខន៍និងអក្ខរវិធីខ្មែរបុរាណ រួមទាំងស្ថាននាមភីមបុរៈនិងខេត្តបាត់ដំបង» ដែលបានធ្វើបាឋកថាដោយលោក​ ហ៊ុន ឈុនតេង ជាវាគ្មិនអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ បានរៀបចំ បាឋកថានេះឡើងក្នុងគោលបំណងដើម្បីពង្រីកចំណេះដឹង និងបទពិសោធជូនដល់និស្សិតជំនាញអក្សរសាស្រ្តខ្មែរ វិទ្យាសាស្រ្តអប់រំ និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងចូលរួមចំណែកលើកស្ទួយតម្លៃភាសា អក្សរសាស្ត្រជាតិ សម្បត្តិវប្បធម៌ និងស្ថាននាមភីមបុរៈដែលជាប់ទាក់ទងនឹងខេត្តបាត់ដំបងរបស់យើង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *