………………………………………………………

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួបពិភាក្សាការងារជាមួយលោក Pr. Laurent SERMET នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកថ្មីនៃទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) លើកិច្ចសហប្រតិបត្តិការនានា ព្រមទាំងការអភិវឌ្ឍផ្នែកគរុកោសល្យ និងការបណ្តុះបណ្តាលដល់និស្សិត និងគ្រូបង្រៀន។ បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមសាកលវិទ្យាធិការ និងការធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារក្រោមគម្រោង AUF របស់មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍រួចមក និងតាមរយៈកិច្ចពិភាក្សានេះដ៏មានផ្លែផ្ការនេះ លោក Pr. Laurent SERMET នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ AUF បានយល់ព្រម និងបន្តកិច្ចសហប្រតិបត្តិការជួយលើដេប៉ាតឺម៉ង់ចិត្តវិទ្យា និងដេប៉ាតឺម៉ង់ភាសាបារាំង គាំទ្រដល់ការរៀបចំសន្និសីទ្ធ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងគម្រោងស្រាវជ្រាវនានា និងការបង្កើតមជ្ឈមណ្ឌលការងារ Francophonie នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *