——————————-
ក្រុងសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបសិក្ខាសាលា៖ “ពិគ្រោះយោបល់លើពង្រាងកម្មវិធីអប់រំ ជំនាញ កសិអេកូឡូស៊ី (Agroecology)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីអប់រំជំនាញ កសិអេកូឡូស៊ី នេះជាកម្មវិធីថ្មីដែលមានដំបូងគេបង្អស់នៅព្រះរាជានាចក្រកម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យមានពុទ្ធិស្របតាមបរិបទសង្គមសម្រាប់តម្រូវការស្បៀងអាហារ កែរលម្អធនធានដីកសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ដែលកម្មវិធីសិក្សាថ្មីនេះនឹងត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី ក្រោមក្របខណ្ឌនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ សិក្ខាមចូលរួមក្នុងសិក្ខាសាលានេះរួមមាន តំណាងស្ថាប័នពាក់ព័ន្ធដូចជា នាយកដ្ឋានឧត្តមសិក្សា សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរ អង្គការមិនមែនរដ្ឋាពិបាល ក្រុមហ៊ុន និងសហគ្រាសផងដែរ។