នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្ដីពីវិធីសាស្ត្រជោគជ័យដើម្បីសរសេរនិក្ខេបទសម្រាប់ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលធ្វើបទបង្ហាញដោយលោក ពៅ សុគុណរិទ្ធ បេក្ខជនបណ្ឌិតជំនាញអប់រំ និងជាអនុប្រធានការិយាល័យស្រាវជ្រាវ និងវិភាគនយោបាយ នៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកចំណេះដឹង និងបទពិសោធន៍ជូនដល់និស្សិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិបាត់ដំបងក្នុងការសរសេរនិក្ខេបបទ និងការសរសេរអត្ថបទស្រាវជ្រាវដើម្បីបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្ត្រ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *