…..
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២នេះ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ នៃ សាកលវិទ្យាល័យ ជាតិ បាត់ដំបង សហការជាមួយនឹង សាខាពន្ធដារខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី “សិទ្ធិ និងកាតព្វកិច្ចរដ្ឋបាលសារពើពន្ធ និងអ្នកជាប់ពន្ធ” ដើម្បីផ្សព្វផ្សាយ និងពង្រឹង ការយល់ដឹងពីពន្ធដារ ដល់និស្សិត ជំនាញ សេដ្ឋកិច្ច និងពន្ធដារ និងជំនាញផ្សេងៗក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាតិបាត់ដំបង។ ដេប៉ាតឺម៉ង់សេដ្ឋកិច្ច នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍បាននឹងកំពុងដំណើរការកម្មវិធីបរិញ្ញាបត្រ សេដ្ឋកិច្ច-ពន្ធដារ វិទ្យាសាស្រ្តទិន្នន័យ និងសេដ្ឋកិច្ចកសិកម្ម ។ និស្សិតចូលរួមក្នុងអង្គសិក្ខាសាលាបណ្តុះបណ្តាល មានចំនួនប្រមាណ ៣៥០ នាក់។