—————————–

កាលពីរសៀលថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង រួមជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន បានរៀបចំសិក្ខាសាលាស្តីពី៖ “សិទ្ធិទទួលបានយុត្តិធម៌៖ ការផ្សព្វផ្សាយពីតួនាទី និងការទទួលខុសត្រូវរបស់មេធាវី”។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង និង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមផងដែរដោយលោក Yoshimichi Makiyama ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសហព័ន្ធគណៈមេធាវីជប៉ុន។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីភារកិច្ច តួនាទី និងការទទូលខុសត្រូវរបស់មេធាវី និង សេវាការពារក្តីជនក្រីក្រ ដល់និស្សិតជំនាញនីតិសាស្រ្តនៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍសហគមន៍ និងជំនាញផ្សេងៗទៀតក្នុងសាកលវិទ្យាល័យបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *