នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និង ឯកឧត្តមបណ្ឌិតហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នានេះគឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិតលើមុខជំនាញស្ថាបត្យកម្ម និងជំនាញផ្សេងៗទៀតនៅក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាពិសេសការផ្ទេរក្រេឌីតសិក្សានៅសាកលវិទ្យាល័យទាំងពីរ ការអភិវឌ្ឍកម្មវិធីសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍រវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *