នៅរសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូនៃសាកលវិទ្យាល័យស្រុីណាខារីនវីរ៉ូត(SRINAKHARINWIROT UNIVERSITY) ព្រះរាជាណាចក្រថៃដឹកនាំដោយលោកសាស្រ្តាចារ្យ Associate Professor Prit Supasetsiri សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ និងសារធារណៈ។ គោលដៅសំខាន់ៗនៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីជជែកពិភាក្សា សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត និងដើម្បីផ្តល់ឱកាសអោយនិស្សិតដែលកំពុងសិក្សាភាសាថៃនៅក្នុងដេប៉ាតឺម៉ង់ភាសាថៃនៃវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យជាតិបាត់ដំបង បានអនុវត្តការនិយាយ និងរៀនភាសាថៃជាមួយនិស្សិតនៃសាកលវិទ្យាល័យស្រុីណាខារីនវីរ៉ូតផងដែរ។



