នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាលាកុលបុត្រអន្តរជាតិ ស្ថិតក្នុងក្រុងបាត់ដំបង ដែលពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ឌឿន សារី នាយកសាលាកុលបុត្រអន្តរជាតិ ក្រុងបាត់ដំបង។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកការសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ ផ្ទេរចំណេះដឹង ទស្សនកិច្ចសិក្សា ប្រើប្រាស់ធនធានមន្ទីរពិសោធន៍ និងរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សនៅភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *