ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាល័យ តាគ្រាម ស្ថិតក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយវិទ្យាល័យ តាគ្រាម ស្ថិតក្នុងខេត្តបាត់ដំបង ដែលពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកនាយកវិទ្យាល័យ តាគ្រាម ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកការសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅក្នុងវិទ្យាល័យ តាគ្រាម ក៏ដូចជាភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថាកិច្ចសហប្រតិបត្តិការនេះគឺជាកត្តាដ៏សំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ ក៏ដូចជាដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គណៈប្រតិភូបានចុះទស្សនកិច្ច វឌ្ឍនភាពនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *