—————————————–

នាព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ ” គោលការណ៍ប្រឹក្សាយោបល់លើការសិក្សារបស់និស្សិត” ក្រោមអធិបតីភាពរបស់ លោកទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ នាឱកាសនេះ លោកសាកលវិទ្យាធិការរង បានមានប្រសាសន៍ថា គោលការណ៍ដែលផ្សព្វផ្សាយនៅថ្ងៃនេះ មានប្រយោជន៍ជាច្រើនសម្រាប់ពង្រឹងការសិក្សា ការស្រាវជ្រាវ និងទាញយកបទពិសោធន៍ល្អៗពីថ្នាក់ដឹកនាំ ពីគ្រូបង្រៀន និងពីនិស្សិតជារៀមច្បង ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សា និងការងារ ។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីនិស្សិតរបស់សាកលវិទ្យាល័យជាតិបាត់ដំបងប្រមាណ ៦០០នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *