ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសាកលវិទ្យាល័យ Philipps-Universität Marburg (UM) ប្រទេសអាល្លឺម៉ង់
កាលពីរសៀលថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យ Philipps-Universität Marburg (UM) ប្រទេសអាល្លឺម៉ង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងសំខាន់ៗរួមមាន៖
• ធ្វើការផ្លាស់ប្តូរបុគ្គលិក គ្រូបង្រៀន អ្នកស្រាវជ្រាវ និងនិស្សិត ទៅវិញទៅមក
• ធ្វើការស្រាវជ្រាវរួមគ្នាលើគម្រោង peace and conflict studies
• ធ្វើការផ្លាស់ប្តូរព័ត៌មាន និងសម្ភារៈបច្ចេកទេសនានាដែលបម្រើអោយការសិក្សាស្រាវជ្រាវ