———————————————–

នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូដែលដឹកនាំដោយ ឯកឧត្តម ហ្សាក់ ពឺលេ (H.E. Jaques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា អមដំណើរដោយ លោកស្រី ចូហាណា ដឺឡែកស៍ Mme Johanna Mansson Delerceមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តការជាមួយសាកលវិទ្យាល័យ និងអ្នកទទួលបន្ទុក Campus France និងលោកស្រីសាស្រ្តាចារ្យ អាដែល ម៉ាត្យា ហ្រ្កូ (Prof. Adèle Martial Gros) នាយិការវិទ្យាសា្ថនIRDប្រចាំកម្ពុជា។ ជំនួបពិភាក្សាការងារនេះ មានគោលបំណងបីសំខាន់ៗរួមមាន៖

១) ស្វែងយល់អំពីកម្មវិធីអប់រំនិងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ)

២) ស្វែងយល់ពីការអនុវត្តគម្រោងស្រាវជ្រាវនៅ ស.ជ.ប.ដ ពិសេសគម្រោងទទួលមូនិធិពីប្រទេសបារាំង (គម្រោងIRD-JEAI)

៣) បង្កើនកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបងនិងគ្រឹះស្ថានអប់រំបារាំង

បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងប្រតិភូបានអញ្ជើញចុះពិនិត្យមើលការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវAgroEco នៃសាកលវិទ្យាល័យជាតិបាត់ដំបងនៅទីតាំងស្រាវជ្រាវផ្ទាល់ផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *