នារសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រគល់ឧបករណ៍តាមដានគុណភាពទឹក ជូនដល់ក្រុមអ្នកស្រាវជ្រាវនៃមន្ទីរពិសោធន៍គុណភាពប្រព័ន្ធអេកូឡូស៊ីនៃសាលាក្រោយបរិញ្ញាបត្រ សាកលវិទ្យាល័យជាតិបាត់ដំបង។ ឧបករណ៍ទាំងនេះជាអំណោយដ៍ថ្លៃថ្លារបស់មិត្តបារាំងនៃមន្ទីរពិសោធន៍ការវិវត្តនិងជីវជម្រុះ(EDB-UMR5174) សាកលវិទ្យាល័យទូលូ៣ ប្រទេសបារាំង ដែលរួមមាន Multi-parameter probes ចំនួន២គ្រឿង Vacuum filtration system ចំនួន២គ្រឿង និងសម្ភារៈមន្ទីរពិសោធន៍មួយចំនួនផ្សេងទៀត សម្រាប់គាំទ្រដល់ដំណើរការសិក្សាស្រាវជ្រាវគុណភាពទឹកតាមបណ្តោយស្ទឹងសង្កែ។ឧបករណ៍ពិសោធន៍ខាងលើប្រើប្រាស់សម្រាប់ការវាស់វែងនូវលក្ខណៈរូបគីមី-ទឹក និងចម្រោះទឹកសម្រាប់ការវិភាគគីមី ដែលជាមូលដ្ឋានគ្រឺះសម្រាប់ការសិក្សាស្រាវជ្រាវនិងគ្រប់គ្រងគុណភាពទឹក។ឧបករណ៍ទាំងនេះនឹងគាំទ្រដល់ការរៀននិងបង្រៀន និងការស្រាវជ្រាវរបស់កម្មវិធីថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តម សាកលវិទ្យាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តបារាំង ជាពិសេសដល់មន្ទីរពិសោធន៍ការវិវត្តនិងជីវជម្រុះ(EDB) និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្រ្តាចារ្យបណ្ឌិត ឡេក សុវណ្ណ(Prof. Dr. LEK Sovan) បណ្ឌិត ឡូអ៊ីច ទុយដែស (Dr. Loïc Tudesque) ដែលជានិច្ចកាលតែងតែគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិបាត់ដំបងទាំងបច្ចេកទេសនិងសម្ភារៈ។

មន្ទីរពិសោធន៍គុណភាពអេកូឡូស៊ី នៃសាកលវិទ្យាល័យជាតិបាត់ដំបងក៏មានផ្តល់សេវាមួយចំនួនពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការវាយតម្លៃគុណភាពទឹក គាំទ្រដល់ការគ្រប់គ្រងប្រកបដោយចីរភាពនៃធនធានធម្មជាតិផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

លោក ជ្រា សុជាតិ

លេខទូរស័ព្ទ : +855 95 626 663

អ៊ីមែល : [email protected]

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *