ស្ថិតក្រោមក្របខ័ណ្ឌនៃគម្រោងកសាងសមត្ថភាព Erasmus+ FoodSTEM Project ដែលផ្តល់មូនិធិដោយសហភាពអឺរ៉ុប សាកលវិទ្យាល័យជាតិបាត់ដំបង បានទិញ និងបំពាក់ឧបករណ៍ចំនួន១០មុខបន្ថែមទៀតនៅក្នុងមន្ទីរពិសោធន៍កែច្នៃអាហារដើម្បីគាំទ្រដល់ការបង្រៀន និងបណ្តុះបណ្តាលនិស្សិតជំនាញកែច្នៃអាហារ។

ឧបករណ៍ទាំងនោះរួមមាន៖

១. ម៉ាស៊ីនកិនដូង (សម្រាប់ផលិតប្រេងដូង)

២. ម៉ាស៊ីនគៀបទឹកផ្លែឈើ (សម្រាប់ផលិតទឹកផ្លែឈើ និងប្រេងដូង)

៣. ម៉ាស៊ីនញែកប្រេង (សម្រាប់ផលិតប្រេងដូង)

៤. ម៉ាស៊ីនសំងួតប្រេង (សម្រាប់ផលិតប្រេងដូង)

៥. ម៉ាស៊ីនកិបកំប៉ុង (សម្រាប់កិបមាត់កំប៉ុងភេសជ្ជៈ)

៦. ម៉ាស៊ីនប៉ាស្ទ័រ (សម្រាប់ផលិតយ៉ាអ៊ួ)

៧. ម៉ាស៊ីនបន្ទុំ (សម្រាប់ផលិតយ៉ាអ៊ួ)

៨. ម៉ាស៊ីនបង្កក (សម្រាប់ផលិតយ៉ាអ៊ួកក និងការ៉េម)

៩. ម៉ាស៊ីនអ៊ុតបឺតខ្យល់ (សម្រាប់វេចខ្ចប់ដកខ្យល់)

១០. ម៉ាស៊ីនឆ្អើរ (សម្រាប់ឆ្អើរត្រី និងសាច់)

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *