ឯកឧត្តមសាកលវិទ្យាធិការបានទទួលជួបស្វាគមន៍គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ)
———————————
នារសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមសាកលវិទ្យាធិការសាកវិទ្យាល័យជាតិបាត់ដំបងបានទទួលជួបស្វាគមន៍គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ (កយការ) ដឹកនាំដោយ Ms. Shin Hojin ប្រធានកម្មវិធីអ្នកស័្មគ្រចិត្តកូរ៉េ ដើម្បីពិភាក្សាពីការ បណ្តុះបណ្តាលភាសាកូរ៉េនៅសាកលវិទ្យាជាតិបាត់ដំបង និងទទួលយកអ្នកស្ម័គ្រចិត្តកូរ៉េថ្មីចំនួន២រូបគឺ Ms. Song Min Kyoung និង Ms.kang Pyoung Hwa មកបំពេញការងារនៅក្នុងដេប៉ាតឺម៉ង់ភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេស។ ដេប៉ាតឺម៉ង់ភាសាកូរ៉េបានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តកូរ៉េចាប់តាំងពីឆ្នាំ២០០៨ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់កយការ។ និស្សិតបានសិក្សាជាមួយគ្រូជនជាតិកូរ៉េផ្ទាល់ និងមានឱកាសចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យដៃគូនៅប្រទេសកូរ៉េ។