———————-
សាកលវិទ្យាល័យជាតិបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី៖ “យុទ្ធសាស្រ្តអភិវឌ្ឍខេត្តបាត់ដំបងទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការកែច្នៃអាហារ និងទិន្នផលកសិកម្ម” ដែលសិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូល ដើម្បីបង្កើតជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យកែច្នៃអាហារ និងទិន្នផលកសិកម្មក្នុងខេត្តបាត់ដំបងអោយកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ ថ្លែងនៅក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម សាកលវិទ្យាធិការបានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ សហគ្រាស និងវិស័យឯកជន នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមជ្ឈមណ្ឌលនេះនឹងមានមជ្ឈមណ្ឌលឧត្តមភាពចំណុះជាច្រើន ដែលនឹងជួយលើកស្ទួយដល់សហគមន៍ និងខឿនសេដ្ឋកិច្ចជាតិ។ សិក្ខាសាលានេះមានការចូលរួមពីលោកបណ្ឌិត ស្តេហ្វាន ហាន់ហ្សិលម៉ាន់ ប្រធានក្រុមការងារ GIZ-ICONE អ្នកជំនាញជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ ម្ចាស់អាជីវកម្ម ប្រធានក្រុមហ៊ុន ពាក់ព័ន្ធនឹងវិស័យកែច្នៃអាហារផងដែរ។