នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងចំនួន១០រូប បានចូលរួមក្នុងសិក្ខាសាលាស្តីពី«ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង នៅសណ្ឋាគារស្ទឹងសង្កែ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមរយៈសិក្ខាសាលានេះ និស្សិតទទួលបាននូវចំណេះដឹងលើកម្រងច្បាប់ស្តីពីអាជីវកម្ម ច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការប្រកួតប្រប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ព្រមទាំងបទពិសោធន៍ល្អៗពីវាគ្មិនមកពីវិស័យឯកជន និងវិស័យសាធាណៈ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *