ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល “WE Act Cambodia” បានរៀបចំវគ្គសិក្ខាសិលាមួយ ស្ដីពី “មូលដ្ឋានគ្រឹះទីផ្សារឌីជីថល: Basic Digital Marketing” ដល់និស្សិតជំនាញ ទីផ្សារ គ្រប់គ្រង ធនាគារ និង ទេសចរណ៍ នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងដូចខាងក្រោម៖

1. ការធ្វើទីផ្សារ​តាមរយៈ Online

2. ការ​បង្កើត​ទំព័រ Facebook អាជីវកម្មរបស់អ្នក​

3. ការរៀបចំ បង្កើត និងគ្រប់គ្រងផែនការ​ សម្រាប់ការលក់ផលិតផលតាមប្រព័ន្ធអនឡាញ

4. ការបង្កើតខ្លឹមសារ និងយុទ្ធសាស្រ្តទាក់ទាញប្រកបដោយប្រសិទ្ធភាព សម្រាប់ធ្វើទីផ្សារឌីជីថល

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *